ព័ត៌មានជាតិ

បុរស ម្នាក់ចូលទៅម៉ាស្សា នៅ ហាង ម៉ាស្សា យីហោ « អ័ រ គី ដេ » មិន ស្រួលខ្លួនបាន ស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ

ភ្នំពេញៈ យោងតាផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាកម្លាំង នគរបាល ប៉ុស្តិ៍ រដ្ឋបាល បឹង កក់ ទី ២ នៃ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក បាន ឲ្យ ដឹង នៅ ព្រឹក ថ្ងៃ ទី ២៧ ខែកញ្ញា នេះ ថា មាន បុរស ម្នាក់ ចំណាស់ ម្នាក់ បាន ស្លាប់ ក្រោយ ពេល បញ្ជូន ដល់ មន្ទីរពេទ្យ កាលពី ថ្ងៃ ទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩ វេលា ម៉ោង ប្រហែល ១៦ នឹង ២៥ នាទី នៅ ចំណុច ហាង ម៉ាស្សា យីហោ « អ័ រ គី ដេ » ដែល មាន ទីតាំង ផ្ទះ លេខ ៣៧ ផ្លូវ លេខ ៥៩២ ក្រុម ទី ៣៩ ភូមិ ១០ សង្កាត់ បឹង កក់ ទី ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

មន្ត្រី នគរបាល ដដែល បន្ត ថា សព ឈ្មោះ វ៉ា ន់ ម៉ ន ភេទ ប្រុស អាយុ ៧៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់ នៅផ្ទះ លេខ ១១ ផ្លូវ លេខ ៣៤៧ ភូមិ ៣ សង្កាត់ បឹង កក់ ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

តាម ការ បំភ្លឺ អះអាង របស់ ឈ្មោះ ស្រ៊ុ ន ស្រៀ ង ភេទ ស្រី អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក ម៉ាស្សា ហាង « អ័ រ គី ដេ » បាន អះអាង ថា ៖ នៅ ថ្ងៃ ទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩ វេលា ម៉ោង ប្រហែល ១៣ នឹង ៤០ នាទី ជន រង គ្រោះ ឈ្មោះ វ៉ា ន់ ម៉ ន ភេទ ប្រុស អាយុ ប្រហែល ៧៥ ឆ្នាំ ជនជាតិ ខ្មែរ បាន ដើរ ចូល មក ម៉ាស្សា នៅ កន្លែង របស់ ខ្លួន ពេល នោះ ត្រូវ វេន របស់ ខ្លួន ជា អ្នក ឡើង ម៉ាស្សា ឲ្យ ភ្ញៀវ ខ្លួន ក៏ ឡើង ម៉ាស្សា ឲ្យ ជន រង គ្រោះ ដោយ ចូល ទៅ បន្ទប់ ឡៅតឿ លុះ ពេល ខ្លួន បាន ចូល ទៅ ដល់ បន្ទប់ ឡៅតឿ ស្រាប់តែ ជន រង គ្រោះ បាន ចូល ទៅ ក្នុង បន្ទប់ទឹក ងូតទឹក ហើយ ចេញ មក វិញ រួច ឲ្យ ខ្លួន ម៉ាស្សា ឲ្យ ដោយ ជន រង គ្រោះ បាន ដេក ផ្កាប់មុខ ខ្លួន បាន ច្របាច់ ដៃជើង ឲ្យ ជន រង គ្រោះ ស្រាប់តែ ជន រង គ្រោះ មាន សភាព ស្លេកស្លាំង និង ទន់ដៃទន់ជើង ភ្លាម នោះ ខ្លួន ក៏ បាន ហៅ បុគ្គលិក ផ្នែក សន្តិសុខ ឈ្មោះ ស៊ី ន ច ន្ថា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ និង បុគ្គលិក ផ្នែក គិតលុយ ឈ្មោះ អឿ ន យ៉ា ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ឲ្យ ឡើង មក ជួយ ពិនិត្យ មើល ជន រង គ្រោះ ដោយ ឃើញ សភាព មិន ស្រួល សន្តិសុខ ក៏ ដឹក ជន រង គ្រោះ ឈ្មោះ វ៉ា ន់ ម៉ ន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ លោក សង្ឃ ពេល ដឹក ទៅ ដល់ មន្ទីរពេទ្យ ជន រង គ្រោះ បាន ស្លាប់ ៕

តាម ការ បំភ្លឺ របស់ ឈ្មោះ វ៉ា ន់ សុ ផា នី ភេទ ស្រី អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ត្រូវជា កូនបង្កើត របស់ សព បាន អះអាង ថា ៖ ឪពុក របស់ ខ្លួន ឈ្មោះ វ៉ា ន់ ម៉ ន មាន ជំងឺលើសឈាម ប្រចាំ កាយ ដោយ លេបថ្នាំ លើសឈាម ជាប់ ជា ប្រចាំ ហើយ គាត់ មិន ដែល បាន នៅ ជួបជុំ គ្នា ជាមួយ ខ្លួន ទេ គាត់ ជួល ផ្ទះ នៅ តែឯង លុះ មក ដល់ ថ្ងៃ ទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩ វេលា ម៉ោង ប្រហែល ១៥ នឹង ២០ នាទី ខ្លួន បាន ទទួល ព័ត៌មាន ថា ពី សន្តិសុខ ថា ហាង « អ័ រ គី ដេ » ថា ៖ ឪពុក របស់ ខ្លួន បាន ស្លាប់ បាត់ ហើយ នៅ មន្ទីរពេទ្យ លោក សង្ឃ ខ្លួន ក៏ មន្ទីរពេទ្យ តែ ម្ដង ។

សន្និដ្ឋាន តាម ការ ពិនិត្យរ របស់ ឧកញ៉ា វេជ្ជបណ្ឌិត ន ង សុវណ្ណ រ័ ត្ន គ្រូពេទ្យ កោសល្យ វិ ច្ច័ យ រាជធានី ភ្នំពេញ និង ការិយាល័យ នគរបាល បច្ចេក និង ទេស វិទ្យាសាស្ត្រ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន សន្និដ្ឋាន ថា ៖ ជន រង គ្រោះ បាន ស្លាប់ ដោយសារ គាំងបេះដូង ស្លាប់ ( អាច មក ពី ជំងឺលើសឈាម ) ។ បច្ចុប្បន្ន សព បាន ប្រគល់ ជូន ក្រុម គ្រួសារ យក ទៅ ចាត់ចែង ធ្វើបុណ្យ តាម ប្រពៃណី នៅ វត្ត នាគ វ័ ន្ត ៕

មតិយោបល់