ព័ត៌មានជាតិ

បើករថយន្តបុករថយន្តមួយគ្រឿងទៀតបញ្ច្រាសគ្នាបណ្តាលឲ្យមនុស្សរងរបួសធ្ងន់និងស្រាល

ខេត្តព្រៃវែង: យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថានៅព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១៩និង៤០នាទី នៅចំណុចភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨ : មានគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងរវាងរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង។

តាមប្រភពព័ត៌មានឲ្យដឹងថា ៖ រថយន្តម៉ាកកាមរី ពណ៌ស ស្លាកលេខ ភ្នំពេញ 2B 4741 បើកបរដោយឈ្មោះ ម៉ាក់ កយ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិពានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង រងរបួសចំនួន៥នាក់ (របួសធ្ងន់៣នាក់) បើកបរពីលិចទៅកើត បានវ៉ាម៉ូតូទៅបុករថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2N 9246 បើកបរដោយឈ្មោះ ឈឹម សុផា ភេទ ប្រុស រស់នៅភូមិឃ្មូល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្នុងទិសដៅពីកើតទៅលិច អ្នកបើកបរបានរត់គេចខ្លួន និងអ្នករួមដំណើរ៤នាក់ មានក្មេងតូចម្នាក់ររងបួស ។ រួចរថយន្តបានជ្រុលទៅបុកម៉ូតូ ០១គ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1D 5462 បើកបរដោយឈ្មោះ ភឿន ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោងជើង ស្រុកកំចាយមារ បើកបរពីលិចទៅកើត និងអ្នករួមដំណើរម្នាក់ឈ្មោះ គឹម មុំ ត្រូវជាប្រពន្ធបណ្តាលឲ្យរងរបួសទាំង២នាក់។

ក្រោយកើតហេតុ វត្ថុតាងម៉ូតូ និងរថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រៃ៕

មតិយោបល់