ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! កូនប្រុសខំដាស់យ៉ាងណាក៏មិនក្រោក លុះយកដៃស្ទាបស្រាប់តែរឹងស្ដូក

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ នៅជាន់ឡៅតឿ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស៊ឹម វណ្ណា ហៅ(ស្នា) អាយុ ៥២ឆ្នាំ មានកូនប្រុសស្រី ៣នាក់​ ប៉ុន្តែកូនស្រីពៅបានស្លាប់ប្រមាណ៣ឆ្នាំមុន មុខរបរដើរលក់ដូងតាមរទេះ ស្រុកកំណើតខេត្តព្រៃវែង ហើយសពថ្ងៃមានប្រពន្ធនៅភូមិត្រពាំងថ្នែល ឃុំម្រុំ ស្រុកអង្គរជ័យ ខេត្តកំពត។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ មិនមានអាការះអ្វីគួរឲ្យចម្លែកនោះទេគឺ អង្គុយលេងជជែកគ្នាធម្មតាដូចសព្វមួយដង រហូតដល់វេលាម៉ោង ២៣និង៤៥នាទីថ្ងៃខែដដែលជនរងគ្រោះបានក្រោកជុះនោម ហើយបានឡើងសំរាកធម្មតានៅជាន់ឡៅតឿវិញ។
លុះព្រឹកឡើងកូនប្រុសបានដាសឪពុកឲ្យក្រោក ប៉ុន្តែឪពុកមិនក្រោកស្រាប់តែយកស្ទាប់រឹងស្ដូងបាត់ដង្ហើម។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខណ្ឌមានជ័យ បានចុះមកដល់ទីតាំងធ្វើការពិនិត្យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង
រួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់