ព័ត៌មានជាតិ

ឃាត់ខ្លួននារីមេការហាងម៉ាស្សា និងស្រីម៉ាស្សា ជនជាតិចិន-វៀតណាមចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរផ្លូវភេទ

ភ្នំពេញ: នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហកាជាមួយកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០៦នាក់ (ជនជាតិចិន០៥នាក់ , វៀតណាមម្នាក់ ) ករណីជួញដូរភេទ នៅចំណុចក្នុងផ្ទះជួលលេខ F១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យ៦នាក់៖១-ឈ្មោះ សៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន (មេការហាងម៉ាស្សា),២-ឈ្មោះ ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា),៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា),៤-ឈ្មោះ ជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន (លក់ដូរ),៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (លក់ដូរ),៦-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា) ស្នាក់នៅចំណុចកើតហេតុខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅធ្វើការសាកសួរ ៕

មតិយោបល់