ព័ត៌មានជាតិ

រថយន្តដឹកកម្មករ កម្មការនី បើកសុខៗក្រទ្បាប់ បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៥នាក់ នៅផ្លូវជាតិលេខ២

តាកែវៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិគោញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកកម្មករ កម្មការនី បានក្រទ្បាប់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស ៥នាក់។

រថយន្តខាងលើ ម៉ាកហ៊ីយ៉ុនដាយ ១តោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-2504។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យ សម្រាប់ព័ត៌មានលម្អិត Post news នឹងផ្សាយពេលក្រោយ៕

មតិយោបល់