ព័ត៌មានជាតិ

ប្អូនប្រុស ខៀវ សុខារ៉ាវី និងបក្ខពួកត្រូវចៅក្រម ស៊ើបសួរសម្រេចឃុំខ្លូន

ភ្នំពេញៈ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងនៅមុននេះ បន្តិចថា តុលាការកំពុងសម្រេចឃុំខ្លួន ជនជាប់ចោទ ចំនួន ៣នាក់ ដែលជាប់ពាក់ព័ន្ធ នឹងសំណុំរឿង បាញ់សម្លាប់បុរសម្នាក់ នៅខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។

ការសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន លើជនជាប់ចោទទាំង៣នាក់ ដែលមានទី១ឈ្មោះ ផុន ភក្តី ទី២ឈ្មោះខៀវ ថនវ៉ាន់ឌី និងទី៣ឈ្មោះ និន រិន ហៅ អ៊ូក បានធ្វើឡើងក្រោយពីលោក ជួន សុរាសី ចៅក្រមស៊ើបសួរ បានចំណាង ពេលពេញ មួយព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីសាកសួរ ក្រុមជនជាប់ចោទ។

សូមបញ្ជាក់ថា កាលល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ម្សិកមិញ លោក លី សុផាណា អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា “ក្រោយពីបញ្ចប់ការសួរចម្លើយ ការពិនិត្យឯកសារ និងភស្តុតាង លោក កុល បុន ជាព្រះរាជអាជ្ញារង បានសម្រេចបើកការ សើបសួរដោយ ចោទប្រកាន់ លើឈ្មោះ ផុន ភក្តី ពីបទ ហិង្សា ដោយចេតនា មានស្ថាន ទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ ឈ្មោះ ខៀវ ថនវ៉ាន់ឌី និងឈ្មោះ និន រិន ហៅ អ៊ូក ពីបទ ហិង្សាដោយចេតនា និងកាន់កាប់អាវុធ ដោយគ្មាន ការអនុញ្ញាតិ តាមមាត្រា ២១៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅ ចៅក្រមសើបសួរ ដើម្បីចាត់ការ បន្តតាមនីតិវិធី។

គួររំលឹកថា កាលវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ជនរងឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុនអចលនទ្រព្យចតុមុខ ហើយជនរងគ្រោះបានស្លាប់ នៅមន្ទីរពេទ្យ ព្រះកេតុមាលា ក្រោយបញ្ជូនទៅ សង្គ្រោះបានបន្តិច ក្រោយពីរូបគេត្រូវ បានជនត្រូវចោទទាំង៣នាក់ ខាងលើបាញ់ចំនួន២គ្រាប់ចំខ្លួន ផ្នែកខាងស្តាំ ដោយបៀមគ្រាប់ និងមួយកន្លែងទៀត ត្រូវចំជើងធ្លាយពីម្ខាង ទៅម្ខាងរួម នឹងក្បាល និងបានវាយបន្ថែមដោយដំបង។

ករណីហិង្សា រហូតដល់ជនរងគ្រោះស្លាប់នេះ បានកើតឡើងហាងស្តាម៉ាត របស់អតីតតារាសម្តែង ខៀវ សុខារ៉ាវី នៅចំណុចផ្ទះ លេខ១៦៥E0 ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

https://www.youtube.com/watch?v=88pyZOFYPco

Capture1222

មតិយោបល់