ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃ៦ ខែតុលា ឆ្នាំ២០១៩ មានករណីបុរសជនជាតិចិនម្នាក់ ត្រូវឃាតកបាញ់សម្លាប់ រួចទម្លាក់ចេញពីរថយន្ត មកលើផ្លូវសាធារណៈ ម្តុំជិតផ្លូវចូលសាលាឡាយហ្វ៍ ក្រុងព្រះសីហនុ។
ភ្លាមៗនោះជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
មូលហេតុមិនទាន់ដឹងនោះទេ ដោយបច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ជនពាក់ពន្ធ័ផ្សេងទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕




មតិយោបល់