ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីវ័យ៤១ឆ្នាំម្នាក់ ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀនដោយខុសច្បាប់

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី សមត្ថកិច្ចបានធ្វើការបង្រ្កាបទៅលើស្រ្តីម្នាក់ ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចមុខស្ថានីយថ្លឹងរថយន្ត ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ ភី ខឿន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ បានធ្វើការឃាត់ខ្លួន ហើយឆែកឆេររកឃើញថ្នាំញៀនឃើញ ចំនួន០៣កញ្ចប់ WY៣០គ្រាប់ និងទូរស័ព្ទដៃ០១គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់