ប៉ុន្មានថ្ងៃនេះ មានព័ត៌មានចចាមអារ៉ាមមួយដ៏គួរឲ្យភ្ញាក់ផ្អើលបានលេចឮមកថា បណ្ដាញសង្គម Facebook នឹងយកលុយទៅលើការប្រើប្រាស់ ដោយគិតម្នាក់ ២,៩៩ដុល្លារអាមេរិកក្នុងមួយខែ តែតាមពិតទៅវាគ្រាន់តែជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។
សារព័ត៌មាន National Report ដែលអួតខ្លួនឯងថាជាសារព័ត៌មានឯករាជ្យមួយនៅអាមេរិកនោះ បានចុះផ្សាយដោយដកស្រង់នូវសំដីរបស់លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ថា Facebook នឹងចាប់ផ្ដើមគិតលុយទៅលើអ្នកប្រើប្រាស់ចាប់ពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ ២០១៤ ខាងមុខនេះ ដោយក្នុងម្នាក់យក ២,៩៩ដុល្លារអាមេរិក។
ប្រភពព័ត៌មានមួយចំនួនបានចុះផ្សាយថា National Report បានចុះផ្សាយនូវព័ត៌មានមិនពិត ព្រមទាំងបានធ្វើឲ្យពិភពលោកស្ទើក្រឡាប់ចាក់ និងបានស្នើឲ្យអ្នកប្រើប្រាស់អ៊ីនធើណែតទាំងអស់កុំជឿទៅលើវេបសាយមួយនោះ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់