ព័ត៌មានជាតិ

ជនជាតិចិន-ខ្មែរ ៤នាក់ ត្រូវស្នងការនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម

ព្រះសីហនុ: នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំបញ្ជូនជនសង្ស័យចំនួន ៤នាក់ផ្សេងទៀតទៅតុលាការ ដើម្បីផ្តន្ទាទោស ក្នុងនោះមានជនជាតិចិន ២នាក់និងជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធនឹងអំពើបាញ់សម្លាប់ជនជាតិចិននៅក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ជនសង្ស័យទាំង ៤នាក់នេះ គឺនគរបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីនគរបាលចាប់ខ្លួនជនសង្ស័យ ២នាក់បានភ្លាមៗក្រោយពេលកើតហេតុ។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបញ្ជាក់ថា ជនសង្សយ័ជាជនជាតិចិន ២នាក់ ក្រោយនេះជាបក្ខពួកក្រុមឃាតករ ដែលបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា(សរុប៤នាក់ស្រីម្នាក់) ត្រូវបានចាប់ខ្លួនអស់ហើយ។ ចំណែកជនសង្សយ័ជាជនជាតិខ្មែរ២នាក់ មុខរបរធ្វើការនៅកាស៊ីណូ ដែលនគរបាលចាប់ខ្លួនដែរនេះ បើតាមលោកស្នងការរងអះអាងថា អ្នកទាំង២ពាក់ព័ន្ធនឹងបទផ្សំគំនិត(លក់អាវុធឲ្យក្រុមជនសង្ស័យ) យកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ។

ជនសង្សយ័មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ YI XIN ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ CHEN HAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ នាង សានិត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ អតីតបុគ្គលិកកាស៊ីណូ។
៤.ឈ្មោះ កែវ ប៊ុនណារ៉ា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នបុគ្គលិកកាស៊ីណូ ៕

មតិយោបល់