(ភ្នំពេញ)៖ ហាងបញ្ចាំយុីហោ ឬស្សី ផ្ទះលេខ១០D ផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ សារិន បញ្ចង់ពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ បានទទួលបញ្ចាំកន្ទុយរុឺម៉កកង់បីដែលបានបាត់កាលពីមុនចូលឆ្នាំខ្មែរហើយខាងក្រុមអ្នករត់រុឺម៉កកង់បីប្រទះឃើញកន្ទុយរុឺម៉កកង់បីសមាជិកខ្លួនដែលបាត់នោះក៏លើកគ្នាចំនួនជាង២០នាក់រួមមានទាំងអ្នកសម្របសម្រួលមកដោះស្រាយ។ ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោង១ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។
ភាគីម្ចាស់កន្ទុយរុឺម៉កកង់បីដែលបានបាត់ បានព្យាយាមសម្របសម្រួលដោះស្រាយ តែត្រូវភាគីម្ចាស់ហាងបញ្ចាំនិយាយថាខ្លួនជាជនរងគ្រោះ ដូចជាមិនចេះច្បាប់និងនីតិវិធីនៃការទទួលបញ្ចាំនេះសោះ ។
ជនរងគ្រោះឈ្មោះ អ៊ុត សម្ផស្ស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់រុឺម៉កកង់បី ស្នាក់នៅផ្ទះជួល ផ្លូវ២១៧ ក្រុម២៨ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បានបាត់រុឺម៉កទាំងកន្ទុយកង់បី កាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅខាងមុខសណ្ឋាគារម៉ារ៉ាឌី ផ្លូវ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានម៉ូតូសង់សេ១២៥ ពណ៌ខ្មៅមិនចាំផ្លាកលេខ និងកន្ទុយរុឺម៉ក ពណ៌ក្រហម បង្កាន់ដៃខាងឆ្វេងគ្មាន បែកកញ្ចក់ខាងស្តាំ កន្ទុយក្រោយចាំងក្តារ១ផ្ទាំង។
លោកបានបញ្ចាក់ថា លោកបានដាក់ពាក្យប្តឹងនៅកន្លែងកើតហេតុតាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ មកម្ល៉េះហើយទើបប្រទះឃើញនៅទីតាំងហាងបញ្ចាំ ឬស្សី នេះតែម្តង។
ចំណែកម្ចាស់ហាងបញ្ចាំ ឬស្សី បាននិយាយថាគាត់បានទទួលកន្ទុយរុឺម៉កនេះពីឈ្មោះ នាង និត ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្នាក់នៅផ្ទះ០៦៣ស្ទួន ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លេខអត្តសញ្ញាណបណ្ណ០១០៩២០៧៨៥ និងលិខិតទិញលក់កន្ទុយរុឺម៉កត្រឹមត្រូវក្នុងតម្លៃ១រយដុល្លាអាមេរិកហើយក៏សម្រេចប្រគល់កន្ទុយរុឺម៉កកង់បីនេះឲ្យទៅជនរងគ្រោះវិញព្រមទាំនិយាយថាគាត់បានក្លាយទៅជាជនរងគ្រោះវិញដែរ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងអសើរយៈពេលជាង៤ម៉ោង ទើបនរគបាលប៉ុស្ត៏រដ្ឋបាលទឹកល្អក់៣ ចុះមកដោះស្រាយដោយម្ចាស់ហាងបញ្ចាំខលប្រាប់ឲ្យមកជួយសម្របសម្រួលតាំងពីមានការភ្ញាក់ផ្អើល៕
មតិយោបល់