ព័ត៌មានជាតិ

អ្នកភ្នំពេញមានដឹងដាច់ភ្លើងក្នុងសង្កាត់ណាខ្លះហើយឫនៅ?

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F14) មូលហេតុដោយសារការដ្ឋានរបស់បុរីភ្នំពេញថ្មី ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិទួលគោក ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ (២)ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (៣)សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ (៤)ផ្លូវអង្គរភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១១និង៤៥នាទីព្រឹក។ លើកលែងតែបន្ទប់ភ្លើងលេខP1952 ដែលមានទីតាំងស្ថិតនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ១៥និង០០នាទីរសៀល។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់