ព័ត៌មានជាតិ

រថយន្តដឹកត្រីក្រឡាប់ផ្អើលប្រជាពលរដ្ឋរាប់រយនាក់ទៅចាប់ត្រីទាំងយប់

តាកែវ: ប្រជាពលរដ្ឋរាប់រយនាក់បានផ្អើលនាំគ្នាទៅចាប់ត្រីទាំងយប់ ខណ:ដែលរថយន្តដឹកត្រីមួយគ្រឿងបានក្រឡាប់ ចាប់ត្រី ចូលក្នុងទឹកប្រឡាយ ក្បែផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើបណ្ដោយ​ផ្លូវជាតិលេខ​២៣ ស្ថិតនៅចំណុចភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ បានឲ្យដឹងថា រថយន្តដឹកត្រីដែលក្រឡាប់ខាងលើនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1501 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិចលុះបានមកដល់ចំណុចកើតហេតុ ទំនងជាបើក​ធ្លាក់ផ្លូវ ទើបបណ្ដាលឲ្យក្រឡាប់បែបនេះតែម្តង។ ប៉ុន្តែក្នុងករណីនេះពុំមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុគេឃើញមានប្រជាពលរដ្ឋជាច្រើនរយនាក់ប្រដាប់ដោយសំណាញ់ និងឧបករណ៍អូសត្រី នាំគ្នាមកប្រមូល និងបង់សំណាញ់​យកត្រីដែលក្រឡាប់ចាក់ទៅក្នុងទឹកប្រឡាយក្បែរផ្លូវនោះផងដែរ៕

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

ក្រឡាប់រថយន្ត

មតិយោបល់