ព័ត៌មានជាតិ

ដំណឹងស្វែងរកក្រុមគ្រួសារ! បុរស២នាក់ត្រូវរថយន្តបុកស្លាប់ នៅក្រុងពោធិ៍សាត់

ពោធិ៍សាត់: កាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បុរសពីរនាក់ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ ត្រូវរថយន្តមិនស្គាល់ម៉ាក់បុកបណ្តាលឲ្យស្លាប់ទាំងពីរនាក់ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តមិនស្គាល់ម៉ាក ១គ្រឿង បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិចហើយ ក៏មានបុរសពីរនាក់ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1T-0739 បើកបរក្នុងទិសដៅស្របគ្នា ខណ:មកដល់ចំណុចមុខហាងសែនសប្បាយ ស្ថិតក្នុងភូមិឃុំខាងលើ អ្នកបើកម៉ូតូបានឡើងជែងរត់ពីមុខរថយន្ត ក៏ត្រូវរថយន្តនោះបុក បណ្តាលឲ្យដួលទៅលើថ្នល់ស្លាប់ភ្លាមៗតែម្តង រីឯរថយន្តបន្ថែមល្បឿនបើកគេចខ្លួនលិចបាត់ទៅ ។

បញ្ជាក់៖ សមត្ថកិច្ច និងអាជ្ញាធរមិនស្គាល់អត្តសញ្ញាណសាកសពជនរងគ្រោះទេ ក្រោយកើតហេតុត្រូវរថយន្តសង្គ្រោះដឹកយកមកតម្កល់ទុក នៅក្នុងមន្ទីរពេទ្យខេត្ត ចំណែកម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីស្វែងរកសាច់ញាតិក្រុមគ្រួសារយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់