បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១៨ និង ០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ មានករណីបុរស ២នាក់ជិះម៉ូតូទឹក ទៅបុកបុរសចំណាស់ម្នាក់កំពុងជិះទូកដាក់មង នៅដងស្ទឹងសិរីសោភ័ណ ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ ឡាំង សាវិន ភេទប្រុស អាយុ ៥២ ឆ្នាំ ជាអតីតយោធិនចូលនិវត្តន៍ រស់នៅភូមិ/សង្កាត់កើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្វែងរកសពបុរសចំណាស់ឃើញនៅវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩៕







មតិយោបល់