ព័ត៌មានជាតិ

មួយយប់ចោរគាស់បន្ទប់លួចម៉ូតូ៥គ្រឿង សង្ស័យលោកមេប៉ុសិ៍ ភ្លេចឲ្យកូនចៅល្បាត

ភ្នំពេញ: ម៉ូតូសេ១២៥ ចំនួន៥គ្រឿង ត្រូវបានចោរលួចគាស់បន្ទប់ជួល លួចយកទៅបាត់អស់ចំនួន៤គ្រឿង ចំណែកម៉ូតូមួយគ្រឿង ជាប់សោច្រើនជាន់ ត្រូវបានជនសង្ស័យដាក់ចោលតាមផ្លូវ បង្កឲ្យភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះជួល ផ្លូវបេតុង ក្រុម៨ ភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះទាំង៥ នាក់ ទី១ ឈ្មោះ ផុន សុភាព ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ក្រុងព្រះសីហនុ ម៉ូតូដែលបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DB-7632 ។ ទី២ ឈ្មោះ ផា ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកញ្ចក់ មានស្រុកកំណើត ស្រុក ថ្មគោល ខេត្តបាត់ដំបង ម៉ូតូចោរលួចបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1W-0038 ។ ទី៣ ឈ្មោះ ផេង ចាប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅក្រុងកំពត ខេត្តកំពត ម៉ូតូចោរលួចបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-6465 ។ ទី៤ ឈ្មោះ គ្រៀល ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានស្រុកកំណើត ភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ម៉ូតូចោរលួចបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-1809 ។ ទី៥ ឈ្មោះ ភី គា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងទង មានស្រុកកំណើត ស្រុកព្រៃឈរ កំពង់ចាម ជួបសំណាងល្អ ម៉ូតូ ត្រូវបានជនសង្ស័យអូសយកទៅទុកចោលតាមផ្លូវ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-8017 ។

ជនរងគ្រោះទាំង៥នាក់ ស្នាក់នៅបន្ទប់ជួល ផ្ទះកើតហេតុខាងលើ ហើយម៉ូតូចតទុកដាក់ ក្នុងបន្ទប់មួយរួមគ្នា ខាងក្រោមផ្ទះជួល កន្លែងកើតហេតុ ៕

មតិយោបល់