ព័ត៌មានជាតិ

ការចាប់ជំរិតមនុស្ស កណ្ដាល​ក្រុង​ស៊ីដនី ​ទំនង​ជា​ទង្វើ​ក្រុម​ ISIS

ការចាប់ជំរិញមនុស្ស ១៣នាក់នៅកណ្ដាលក្រុងស៊ីដនីប្រទេសអូស្រ្តាលី ត្រូវបានគេសង្ស័យថាជាក្រុមរដ្ឋអ៊ីស្លាមផ្ដាច់ខ្លួន ISIS។ នេះបើយោងតាមការចុះផ្សាយរបស់ CNN។

កងកម្លាំងប៉ូលិសពិសេសរបស់អូស្ត្រាលីកំពុងតែរៀបចំព្រឹត្តិការណ៍របស់ខ្លួន ដើម្បីត្រៀមរំដោះចំណាប់ខ្មាំង ខណៈដែលនៅពេលនេះ ប៉ូលិសនៅមិនទាន់អាចទំនាក់ទំនងដោយផ្ទាល់ទៅក្រុមចាប់ជំរិតនោះបានទេ។

ប៉ូលិសបានសង្ស័យថា ក្រុមនេះមកពីរដ្ឋអ៊ីស្លាមផ្ដាច់ខ្លួន ISIS ព្រោះថានៅលើបង្អួចហាងកាហ្វេ ក្រុមនេះបានបង្ហាញ​ទង់ជាតិ​ពណ៌​ខ្មៅ និងមានសរសេរអក្សរអារ៉ាប់ ក្រោមពាក្យស្លោកថា ពុំមានព្រះជាម្ចាស់នោះទេ ប៉ុន្តែព្រះជាម្ចាស់ និងលោក Mohammed គឺជាព្យាការី (អ្នកដើរបង្រៀនសាសនា)របស់ព្រះជាម្ចាស់។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃចន្ទនេះ មានខ្មាន់កាំភ្លើងមួយក្រុមបានចូលទៅក្នុងហាងកាហ្វេ Lindt Chocolate Café កណ្ដាល​ក្រុងស៊ីដនី បានចាប់ជំរិតមនុស្ស ១៣នាក់៕

B42pfdjCEAAqNmV

មតិយោបល់