ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀងបង្កដោយជនជាតិវៀតណាម

ស្វាយរៀង :ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តកុងតឺន័រនិងម៉ូតូក្នុងទិសដៅផ្ទុយទិសគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗពនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩នេះនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៦២និង១៦៣ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ក្រហមពាក់ស្លាកលេខ51D36610 បើកបរដោយឈ្មោះ ង្វៀងម៊ិញហាយ ភេទប្រុសអាយុ២៧ឆ្នាំជនជាតិវៀតណាមមុខរបរបើកបររថយន្តរស់នៅភូមិជាងមិចឃុំកាំថាំង ស្រុកយឿងចូវ ខេត្តតាយនិញ។បើកបរពីកើតទៅលិចក្រោយពីបុកប៉ះរួចហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តទៀតថាម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1B-7587បើកបរដោយឈ្មោះគឹមភឿងភេទប្រុសអាយុ៤៧ឆ្នាំជនជាតិវៀតណាមមុខរបរកម្មករសំណង់រស់នៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។បើកបរពីលិចទៅកើតមិនពាក់មួកសុវត្ថភាពម៉ូតូមានកញ្ចក់មើលក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។បច្ចុប្បន្នសាកសពសម្ថកិច្ចយើងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ចំពោះមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់