ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ១២ និង ២៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ស្ថិតភូមិភ្នំស្រួច សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ជនសង្ស័យចំនួន ៤នាក់រួមមាន៖
១/ឈ្មោះ ដា ស៊ីណា ហៅ ក្អូន ភេទប្រុស អាយុ ៤១ ឆ្នាំ (មានសារធាតុញៀន)។
២/ឈ្មោះ សារឿន ណែត ភេទស្រី អាយុ ២០ ឆ្នាំ (មានសារធាតុញៀន)។
៣/ឈ្មោះ ហ៊ុន ឈៀវ ភេទប្រុស អាយុ ២០ ឆ្នាំ (មានសារធាតុញៀន)។
អ្នកទាំង៣នាក់ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង។
៤/ឈ្មោះ លី សុខណា ភេទស្រី អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ(រក្សាទុកជួញដូរនិងប្រើប្រាស់)។
វត្ថុតាងដកហូតបាន៖
-ម្សៅមេតំហ្វេតាមីន (ICE)ចំនួន០៤កញ្ចប់ (ធំ០១ តូច ០៣) ស្មើនឹង៩៤.៩៩ក្រាម
-សារធាតុមេតំហ្វេតាមីន(WY)ចំនួន៥១២គ្រាប់
-ជញ្ជីងថ្លឹងសារធាតុញៀន ចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-អត្តសញ្ញណប័ណ្ណ០១សន្លឹក
-ឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់