ព័ត៌មានជាតិ

បែកធ្លាយ​ភាពមិនប្រក្រតី​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ពាក់ព័ន្ឋ​និង​ការកិបកេង​ប្រាក់​លំអៀ​ង​របស់​មន្ត្រីនគរបាល​ក្នុង​អំពើ​ពុករលួយ​

​កំពង់ធំៈ កាល​ពី​ថ្មីៗ​នេះ​មាន​មន្ត្រីនគរបាល​ចំណុះឲ្យ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ជាច្រើន រូប​បាន​កើត​ទុក​មិន​សុខចិត្ត ចំពោះ​ភាព​មិន​ប្រកតី​នៃ​ការបើកប្រាក់​លំអៀង និង​ប្រាក់​មុខតំណែង​របស់​មន្ត្រីនគរបាល ជា​ហេតុ​បណ្តាលឲ្យ​មាន​ការ តវ៉ា​នៅ​មុខ​បន្ទប់​គណនេយ្យ សុំ​ភាពយុត្តិធម៌​និង​ស្មោះត្រង់ ព្រម​ទាំង​ការ​លាតត្រដាង​ការ​ពិត​ពី​ចំនួន​ប្រាក់​ដែល​ទទួលបាន​។​
Corruption
​ប្រភព​ពត៌មាន​ច្បាស់ការ​បានបញ្ជាក់​ថា មាន​មន្ត្រី​ជាច្រើន​រូប​មិន​មាន​ការពេញចិត្ត និង​ការ ធ្វើការ​របស់​គណនេយ្យ​ដោយ​ពុំ​មាន​ភាពច្បាស់លាស់ ក្នុង​គោលបំណង​បិទបាំង កិបកេង​ប្រាក់ របស់​មន្ត្រី​ប៉ូលិស ដោយ​មាន​ការឃុបឃិត​គ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ នៅក្នុង​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ដែល​ត្រូវបាន​បែកធ្លាយ​សាយភាយ នូវ​ពេញ​ទាំង​ខេត្ត​កំពង់ធំ ដោយសារតែ ភាព​មិន​ប្រកតី​របស់​ស្នងការ​ខេត្ត​កំពង់ធំ ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ ២០១៤ មាន​មន្ត្រី​នគរបាល​ជាច្រើន​នាក់​បាន​នាំគ្នា​តវ៉ា​សួរនាំ​នៅ​មុខ​បន្ទប់​គណនេយ្យ និង​បាន​សាកសួរ​ពី​ចំនួន​លុយ​ពិតប្រាកដ​ដែល​មន្ត្រី​នគរបាល​ម្នាក់ៗ​ត្រូវ​ទទួលបាន​ប្រាក់​លំអៀង​មុខងារ និង​សក្តិ ព្រោះ​ពុំ​មាន​អ្នកណា​ដឹង​ពី​ចំនួន​ពិត​ប្រា​ដក ដោយសារ​តែ​ម្នាក់​បើក​លុយ​ខុស​គ្នា ខ្លះ​សក្តិ​១ បាន​លើស​ពី ៨០​ម៉ឺន ខ្លះ​៧០​ម៉ឺន ខ្លះ​៩០​ម៉ឺន ខ្លះ​ជិត​១​លាន ដល់​បើក​លើក​ទី​២ ខ្លះ​ថែម​បាន​២០​ម៉ឺន ខ្លះ​៥០​ម៉ឺន ខ្លះ​៣០​ម៉ឺន ខ្លះ​១០​ម៉ឺន ដោយឡែក​តាមប៉ុស្តិ៏​គឺ​បើក​តែម្ដងទេ ខ្លះ​៦០​ម៉ឺន ខ្លះ​៧០​ម៉ឺន មន្ត្រី​ខ្លះ​សក្តិ​២​ឬ​៣ បានតែ​៣០​ម៉ឺន ខ្លះ​៦០​ម៉ឺន អ្វី​ដែល​ខុស​ប្រក្រតី​គឺ​ការបើក​លុយ​មិន​ឲ្យ​ចុះហត្ថលេខា​លើ​តារាង​បើក គណនេយ្យ​មិន​ប្រាប់​ពី​ចំនួន​តើ​ឈ្មោះ ក សក្តិ​២ បាន​ប៉ុន្មាន តួនាទី​ប្រធាន​ផ្នែក ឬ​អនុ​ផ្នែក បាន​ប៉ុន្មាន ព្រិន្ទបាល​បាន​ប៉ុន្មាន គឺ​មន្ត្រី​ទាំងនោះ​មិនឲ្យ​គេ​ដឹង ខុស​ពី​គោល​ការណ៏​ក្រសួងមហាផ្ទៃ នេះ​គេ​មិន​គិត​ដល់​មន្ត្រី​រាប់រយ​នាក់​នៅ​តាម​អធិការ និង​ប៉ុស្តិ៏​ផង​ទេ មន្ត្រី​ខ្លះ​ឡើង​ដល់​សក្តិ​៤ គឺ​មិន​ដែល​ទទួលបាន​ប្រាក់​លំអៀង​មុខងារ​ទាល់តែសោះ បើ​គិត​ជា​ប្រាក់​រាបសិប​លាន​រៀល ដែល​ស្នងកា​រង និង​លោក ជឹម លក្ខ​ណា កំពុង​លួច​បន្លំ ។

​មន្ត្រីនគរបាល​ចំណុះ​ឲ្យ​ស្នងការ​ខេត្ត​កំពង់ធំ បាន​សុំ​សំណូម​រ ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត លើ​មន្ត្រី​ស្នងការរង និង​អ្នក​កាន់​លុយ ជឹម លក្ខ​ណា ឃុបឃិត​គ្នា​កិបកេង​លុយ​រាបសិប​លាន​ផង ៕

មតិយោបល់