ព័ត៌មានជាតិ

អ្នកលក់​ផលិតផល​អន​ឡាញម្នាក់ ត្រូវចោរ​ឆក់​កាបូបស្ពាយ​ នៅខណ្ឌដូនពេញ

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ និង​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ឆក់​កាបូបស្ពាយ​ កាលពី​វេលា​ម៉ោង​០៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ ឈានចូល​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​លេខ​៦៧​ភូមិ​ទី​៤​ សង្កាត់​ផ្សារ​ថ្មី​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​ឈ្មោះ​ ប្រាក់​ សីហា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ ផ្ទះ​គ្មាន​លេខ​ ជាន់​ទី​៤​ ផ្លូវ​លេខ​១០៧​ សង្កាត់​អូ​ឬ​ស្សី​ទី​៤​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ នាង​ សុ​ភី​នី​ត​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ទិញ​លក់​ផលិតផល​អន​ឡាញ​ មាន​ទីលំនៅ​ ផ្ទះ​លេខ​៥៧៥​ ផ្លូវ​លេខ​២០០៤​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​រួ​មាន​៖​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស្តូ​ពី​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HW-4034​ (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)​។​ កាបូបស្ពាយ​ពណ៌​ខ្មៅ​មួយ​ ក្នុង​នោះ​មាន​ទូរស័ព្ទ​ដៃ​ ម៉ាក​អាយ​ហ្វូ​ន​ ពណ៌​ខ្មៅ​ចំនួន​០១​ (​ជា​របស់​ជន​រង​គ្រោះ​) ត្រូវបានប្រគល់ជូន​ជន​រង​គ្រោះវិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់