ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុមទី០៨ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ គឹម ថាន់ម៉ាណូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងឡាន ទីលំនៅផ្ទះលេខ១២៥ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចនដកហូតវត្ថុតាងមាន ៖ ក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន០៥កញ្ចប់ថង់ធំ, កាបូបស្ពាយពណ៌សូកូឡា០១ និង ទូរស័ព្ទដៃម៉ាកសាំសុង០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕



មតិយោបល់