ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូ PCX បុករថយន្តឈប់រង់ចាំភ្លើងស្ដុបពីក្រោយពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បើកម៉ូតូបុករថយន្តកំពុងឈប់ស្ដុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅចំណុចស្តុបប៉ិស្តិ៍ទឹកល្អក់៣ តាមបណ្តោយផ្លូវ ១៨២កែងនឹងផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តស៊េរីទំនើបម៉ាក VOL VO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BP-5599 បើកបរ និងអ្នករួមដំណើរច្រើននាក់។
ម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GY-3091 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តធ្វើដំណើរពីលិចទៅកើត លុះមកដលើចំណុចកើតហេតុ បានឈប់រង់ចាំភ្លើងស្ដុប ស្រាប់តែមានបុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតបែកកញ្ចក់ខាងក្រោយយ៉ាងដំណំតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីម៉ូតូបានចេញសំណងចំនួន១,៨០០ ដុល្លារ ទៅឲ្យខាងភាគីរថយន្ត ដើម្បីប្រញាប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់