ព័ត៌មានជាតិ

អុញនោះ! ជាងម៉ូតូ សិស្សសាលា បុគ្គលិកកាស៊ីណូច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី លួច ឆក់

ព្រះសីហនុ: នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យសមត្ថកិច្ចជំនាញ ធ្វើការបង្ហាញមុខ ក្រុមចោរលួច ឆក់ យ៉ាងសកម្មចំនួន ១១នាក់ ឲ្យអ្នកសារព័ត៌មាន ថតរូប និងធ្វើការផ្សព្វផ្សាយ ។

លោក កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្រុមចោរ លួច ឆក់ នេះកន្លងមកបានធ្វើសកម្មភាព លួច ឆក់ យ៉ាងគគ្លើនបំផុត ក្នុងក្រុងព្រះសីហនុ ដោយឆក់យកទូរស័ព្ទដៃ និងកាបូបរបស់ជនរងគ្រោះរួមមាន ខ្មែរ និងបរទេស ហើយប្រើប្រាស់គ្រឿងញៀនផងដែរ ។
លោកបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមចោរ លួច ឆក់ យ៉ាងសកម្មនេះមានការបញ្ជាដឹកនាំផ្ទាល់ពីលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សម្របសម្រួលផ្នែកច្បាប់។

រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន ១២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) និងធ្វើការកដហូតបានសម្ភារ:វត្ថុតាងមួយចំនួនធំ ។

ជនសង្ស័យទាំង១១នាក់មានឈ្មោះ៖
១/សឿន ប៊ុនសែន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
២/យៀន អាន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៣/សោ ដារ៉ា ហៅ ប៉ាន់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៤/ផាត សុភីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៥/លីម គីមស៊្រុន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៦/នី សុវណ្ណឌឿន ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៧/សេង សៀវមិន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៨/ឈុន ណេត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៩/វ៉ុន វិច្ឆិកា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
១០/យន់ សុខលីន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
១១/គី សំណាង ហៅ ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

ចាប់យកបានវត្ថុតាង៖
-ម៉ូតូ៣គ្រឿង(មធ្យោបាយជិះប្រព្រឹត្តបទល្មើស ឆក់)
-ទូរស័ព្ទដៃចំនួន៨គ្រឿង (មានមួយចំនួនជាផលនៃអំពើឆក់)
-កាបូបដៃ៤ (ផលនៃអំពើឆក់)
-ខ្សែកាបូប១(ផលនៃអំពើឆក់)
-ឯកសារជាភាសាចិនមួយចំនួន(ផលនៃអំពើឆក់)
-អត្តសញ្ញាណប័ណ្ណជនជាតិចិន២សន្លឹក និងកាតមួយចំនួន(ផលនៃអំពើឆក់)
-គ្រឿងញៀនមួយចំនួន
-ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន
-ដែកកេះមួយចំនួន
-ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១
-ដាវចំនួន១ដើម
-កាំបិត ប៉័ងតោ ១ដើម
-កូនកាំបិត ១ដើម
-កាំបិតស្នៀត ១ដើម ។

ករណីនេះ សមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់