ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ បុកម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់មួយរំពេច នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) កាលពីវេលាម៉ោងជិត៤ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវសេតេ ម្តុំជិតផ្លូវចូលផ្ទះសំណាក់៣៦០ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ បុកម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង (ភាគីម៉ូតូ)។

មូលហេតុ៖ មិនទាន់ដឹងនោះទេ ដោយភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីចាត់ការតាមផ្លូវច្បាប់ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់