ព័ត៌មានជាតិ

នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកភ្នំស្រុកម្នាក់ ដួលសន្លប់ក្នុងបន្ទប់ បញ្ជូនទៅសង្គ្រោះក៏បានស្លាប់នៅពេទ្យ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ដួលសន្លប់ក្នុងបន្ទប់ ហើយបានស្លាប់នៅមន្ទីរពេទ្យ។

ជនរងគ្រោះឈ្មោះ ស៊ុន ឈាង អាយុ៤៩ឆ្នាំ មុខរបរ នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ មានស្រុកកំណើតនៅភូមិស្រះរាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ផៃ សុភាន់ អាយុ៤៥ឆ្នាំ និងកូនបង្កើតចំនួន៣នាក់ (ស្រីទាំងអស់) ស្នាក់នៅស្រុកកំណើតភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

មូលហេតុ៖ ស្លាប់ដោយសារជំងឺឡើងសម្ពាធឈាមខ្ពស់។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ដួលសន្លប់ក្នុងបន្ទប់ដេក កាលពីវេលាម៉ោង២ និង១០នាទីទៀបភ្លឺ ដោយភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលបានស្លាប់ ដោយជំងឺដាច់សរសៃឈាមខួរក្បាល នៅម៉ោង៤និង១០នាទីទៀបភ្លឺ។

ដោយទ្បែក សពត្រូវបានក្រុមគ្រួសារដឹកមកដល់ផ្ទះ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕​

មតិយោបល់