ព័ត៌មានជាតិ

សាហាវពេកហើយ! យុវជនម្នាក់ត្រូវជនដៃដល់មួយក្រុមព្រួតគ្នាកាប់ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោងប្រហែល ៩ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីជនមិនទាន់ស្គាល់អត្តសញ្ញាណមួយក្រុមព្រួតគ្នា ប្រើដាវកាប់យុវជនម្នាក់រងរបួសធ្ងន់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ឌី តារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ (រងរបួសធ្ងន់ធ្ងរ ចំក្បាលខាងស្តាំនិងថ្ងាស)ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ។

បញ្ជាក់៖ ជនសង្ស័យប្រើដាវ ២ដើម កាប់ទៅលើគ្រោះ បង្កហេតុរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ មិនទាន់ដឹងថា ផ្តើមមកពីរឿងអ្វីនៅឡើយ?

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ ជុំវិញករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់