ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ​​ឆេះ​រថយន្ត​មួយ​គ្រឿង

ភ្នំពេញ: យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង​ ១៣:៣០​ នាទីថ្ងៃត្រង់​ ថ្ងៃអង្គារ​ ១កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥​ ខែតុលាឆ្នាំ២០២២ មានករណីអគ្គិភ័យ​​ឆេះ​រថយន្ត​មួយ​គ្រឿង​បានកើតឡើងនៅចំណុច ផ្ទះលេខ២៨៧អា ផ្លូវលំ ក្រុមទី០៦ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ម្ចាស់ឈ្មោះ ហុង ប៊ុនរឿន ភេទ​ ប្រុស អាយុ​ ៥៣​ ឆាំ្ន ជនជាតិខែ្មរ​ មុខរបរ​ នគរបាល ។
– មូលហេតុ:​ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់: ថ្មប្រក់សង្ក័សីទំហំ ៣ម៉ែត្រ x ៥ម៉ែត្រ​ ។
-​ ខូចខាតសម្ភារ: ឆេះរថយន្តប្រភេទសុាំងយ៉ុងអស់ចំនួន០១គ្រឿង​ ស្លាកលេខភំ្នពេញ 2i.2834 នឹងបន្ទប់ដាក់រថយន្តទំហំ ៣ម៉ែត្រ X ៥ម៉ែត្រ ឆេះអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។
-​ របួស​មនុស្ស​: គ្មាន ។
+​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន​ ០៤​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើរនឹង ០៤ម៉ែត្រគូប ។
​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ១៤:០០​ នាទី ថ្ងៃខែឆ្នាំដដែល​ ។

មតិយោបល់