បន្ទាយមានជ័យ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាក្មេងប្រុសម្នាក់ ដើរទៅងូត ទឹកស្រះ ចម្ងាយពីភូមិប្រមាណ ជា៣០០ម៉ែត្រ បានលង់ទឹកស្លាប់ ។ ហេតុ ការណ៍បង្កឲ្យមានការ ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិស្វាយ ស ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ឡុក កន្ត្រស់ អាយុ១៣ឆ្នាំ នៅភូមិស្វាយស ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា តាមការឲ្យដឹង ពីក្រុមគ្រួសារ គឺក្មេងរងគ្រោះ មានជម្ងឺប្រចាំកាយ (កើតជម្ងឺ ស្កន់ជ្រូក) ។មុនពេលកើតហេតុ ក្មេងនេះ បានដើរទៅចុះ ងូតទឹកស្រះ របស់ឈ្មោះម៉ ភេទប្រុស ដែលស្ថិតនៅខាងត្បូង ភូមិប្រមាណ ជា៣០០ម៉ែត្រ ដោយបាត់យូរ ឪពុកម្តាយ បងប្អូនដើររកឃើញស្លាប់នៅក្នុងទឹកស្រះ ។ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចយើងបានបង្កើតគណកម្មាធិការក្រុមការងារដើម្បីត្រួតពិនិត្យលើដងខ្លួនសព ដែលមានសមាសភាពចូលរួម គ្រូពេទ្យឃុំផ្គាំ កម្លាំងនគរបាលរដ្ឋបាលឃុំផ្គាំ អាជ្ញាធរឃុំនិងភូមិ ។ឆ្លងតាមការត្រួតពិនិត្យ នៅលើដងខ្លួនសព គឺពុំមានស្លាកស្នាមអ្វី ដែលទាក់ទងទៅនិងអំពើមនុស្សឃាតនោះឡើយ ។តាមការសន្និដ្ឋានរបស់គ្រូពេទ្យ សង្ស័យពេលក្មេងរងគ្រោះចុះងូត ទឹកស្រះ ជម្ងឺស្កន់ជ្រូកបានរើឡើងវិញដោយគ្នានអ្នកណាម្នាក់ដឹង ទើបបណ្តាលឲ្យដួលជ្រមុជទឹកស្រះស្លាប់តែម្តង ក្រោយពីធ្វើការត្រួតពិនិត្យសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យាតប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់