ព័ត៌មានជាតិ

កូនប្រុសចិត្តពាល! ប្រើសារធាតុញៀនបំផ្លាញទ្រព្យសម្បតិ្ត និងគំរាមសម្លាប់ម្ដាយ

តាកែវ: នៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមថាសម្លាប់ ហិង្សាក្នុងគ្រួសារ

ជនសង្ស័យឈ្មោះ សំ គ្រាំង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រើអំពើហិង្សាក្នុងគ្រួសារដោយយកពូថៅវ៉ៃបំបែកពាងទឹក ចានបាយ និងកាប់បំផ្លាញជណ្តើរផ្ទះ មិនតែប៉ុណ្តោះបានគំរាមថាសម្លាប់ម្តាយបង្កើតរបស់ខ្លួនឈ្មោះ ឡុញ ស៊ុន ភេទស្រី អាយុ ៦៤ឆ្នាំ ជាច្រើនលើក ច្រើនសារ ធ្វើឲ្យគាត់មានការភ័យខ្លាចលែងហ៊ានចូលផ្ទះ រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទីព្រឹក ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង រួចសមត្ថកិច្ចចុះទៅឃាត់ខ្លួន ធ្វើការសាកសួរកសាងសំណុំរឿង ដើម្បីផ្ដន្ទាទោសតាមច្បាប់។

មូលហេតុ៖ ដោយសារឈ្មោះ សំ គ្រាំង ប្រើប្រាស់សារធាតុញៀន៕

មតិយោបល់