ព័ត៌មានជាតិ

អ្នក​ប្រើ iPhone និង iPad មើល​រឿង​សិច​អន​ឡាញ​ច្រើនជាងគេ​

Pornhub ជា​គេហទំព័រ​ផ្ដល់​វីដេអូ​អាសអាភាស​មួយ​ដ៏​ពេញនិយម ដែល​មាន​អ្នក​ចូល​មើល​រឿង​សិច​ប្រមាណ​ជា ៣៨​លាន​នាក់​ជា​រៀងរាល់ថ្ងៃ​។ យោងតាម​របាយការណ៍​ស្រាវជ្រាវ​បានឲ្យដឹងថា អ្នក​ចូល​មើល​រឿង​សិច​នៅលើ​គេហទំព័រ​មួយ​នេះ ភាគច្រើន​ជា​អ្នក​ប្រើ iPhone និង iPad​។​
A woman uses an iPad tablet in bed
​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Guardian បានឲ្យដឹងថា ភាគច្រើន​អ្នក​ដែល​ចូល​ទស្សនា​រឿង​សិច​នៅលើ​គេហទំព័រ​មួយ​នេះ បាន​ប្រើ​កម្មវិធី Safari របស់ Apple ហើយ​ក្នុងនោះ ត្រូវបាន​គេ​ដឹង​ថា​ភាគច្រើន​មាន​ប្រភព​មក​ពី iPhone និង iPad ចំណែក​អ្នក​ប្រើ Android វិញ​មិន​សូវ​មាន​ច្រើន​ដូច iPhone ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ៧៣​ភាគរយ​នៃ​អ្នក​ប្រើ Tablet បាន​ចូល​មើល​រឿង​សិច​នៅលើ​គេហទំព័រ Pornhub ដោយ​ប្រើ Safari ប៉ុន្តែ​របាយការណ៍​មិន​បាន​បញ្ជាក់ថា ប្រទេស​ណា​ជា​អ្នក​ចូល​មើល​ច្រើនជាងគេ​នោះ​ទេ​។​
​ចំណែក​ក្រៅពីនេះ មាន​ការ​ចូល​មើល​វីដេអូ​សិច​ដែល ប៉ុន្តែ​មិន​សូវ​មាន​ចំនួន​ច្រើន​ដូច​អ្នក​ប្រើ iPhone និង iPad នោះទេ​៕​

មតិយោបល់