ព័ត៌មានជាតិ

(វីដេអូ) មេធាវីបើករថយន្តបុករនាំដែកបាក់អស់៨ផ្ទាំង រួចបន្តទៅបុករះម៉ូតូ ៣គ្រឿង និងរ៉ឺម៉កកង់៣ ១គ្រឿង

ភ្នំពេញៈ បុរសមេធាវីម្នាក់បានបើករថយន្ដយ៉ាងលឿន ហើយរ៉េចង្កូតទៅបុករនាំដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៨ផ្ទាំង រួចរថយន្ដមិនទាន់អស់ល្បឿនហើយជ្រុលទៅបុកម៉ូតូចំនួន៣គ្រឿង និងរ៉ឺកម៉កកង់៣មួយគ្រឿងទៀត ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់​ជាមេធាវី​បាន​បើករថយន្ដ Land Cruiser មួយគ្រឿង ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2U-3989 ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ រថយន្ដក៏រ៉េចង្កូតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវ បាក់អស់៨ផ្ទាំង ហើយរថយន្ដមិនទាន់អស់ល្បឿនទៅបុករះម៉ូតូចំនួន៣គ្រឿង និងរ៉ឺកម៉កកង់៣មួយគ្រឿងថែមទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

//youtu.be/1RqRBEjJwd4

មតិយោបល់