ភ្នំពេញៈ នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ មានករណីស្រ្តីជាអ្នកដើររើសអេតចាយម្នាក់ មានជីវភាពក្រីក្រ បានដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង បន្សល់ទុកកូនប្រុសស្រី៣នាក់ឲ្យនៅកំព្រា ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ ហេតុការណ៍ករណីខាងលើនេះ យោងតាមរយៈក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំដែលបាន ចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានធ្វើបទសម្ភាសន៍ជុំវិញករណីនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា នៅវេលាម៉ោងកើតហេតុ នាពេលរសៀល គេបានប្រទះឃើញស្រ្តីម្នាក់ដែលសព្វថ្ងៃប្រកបមុខរបរជាអ្នកដើររើសអេតចាយ បានដេកស្លាប់នៅក្នុងបន្ទប់ជួលមួយ កន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ចុះមកធ្វើកោសល្យវិច្ច័យ ។
សាកសពស្រ្តីខាងលើមានឈ្មោះ ជា ចន្ធី មានអាយុ ៣៦ ឆ្នាំ មុខរបរជាអ្នកដើររើសអេតចាយ មានស្រុកកំណើត នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សព្វថ្ងៃមានកូនប្រុសស្រីចំនួន៣នាក់នៅក្នុងបន្ទុក ។ កូនទី១ស្រីមានអាយុ ១៣ ឆ្នាំ ។ កូនទី២ ប្រុសមានអាយុ ១២ ឆ្នាំ និងកូនទី៣ ប្រុស មានអាយុ ៦ ឆ្នាំ ។ ចំណែកប្តីស្រ្តីរូបនេះ មានមុខរបរជាកម្មករឡាន ។
តាមការរៀបរាប់ពីអាជ្ញាធរនៅក្នុងមូលដ្ឋាន និងសាច់ញាតិសាកសពស្រ្តីខាងលើនោះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ស្រ្តីរូបនេះមានជីវ ភាពក្រីក្រណាស់ កាលនៅរស់ប្រកបមុខរបរជាអ្នកដើររើសអេតចាយ ជាមួយនឹងកូនតូចៗចំនួន៣នាក់ ។ ពេលខ្លះខ្វះខាតខ្លាំងមែនទែ ន សូម្បីតែលុយ១ម៉ឺនរៀលក៏គ្មានដាក់ក្នុងហោប៉ៅផង ។ អាណោចអាធ័មខ្លាំងណាស់! ។ ក្រុមគ្រួសារស្រ្តីមួយនេះ ពិតជាមានជីវភាព ខ្វះខាតពិតប្រាកដមែន ។ ជារៀងរាល់ថ្ងៃគេតែងតែឃើញស្រ្តីនេះអូសរទេះដើររើសអេតចាយជាមួយនឹងកូន៣នាក់ ។ ចំណែកឯប្តីរបស់សព នោះវិញ ក៏រកចំណូលមិនបានប៉ុន្មានដែរ ទើបធ្វើឲ្យគ្រួសារ មួយនេះមានជីវភាពខ្វះ ខាតដូច្នេះ ។ យោងតាមការបញ្ជាក់អះអាងពីស្រ្តីម្នាក់ថា ប្តីរបស់សពស្រ្តីនោះជាអ្នកប្រកបមុខរបរលាងឡាន ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសពស្រ្តីខាងលើ ។ បន្ទាប់ពីពិនិត្យ និង ធ្វើកោសល្យវិច្ច័យរួច ទាំងសមត្ថកិច្ច និងក្រុមគ្រួសារ បានបញ្ជាក់ប្រាប់ក្រុមការងារយើងខ្ញុំថា សពស្រ្តីរូបនេះ ត្រូវបានដឹកយកទៅធ្វើ បុណ្យតាមប្រពៃណីនៅឯវត្តក្រាំងធ្នង់ ៕
មតិយោបល់