ព័ត៌មានជាតិ

អញ ត្រូវ ប៉ូលិសចាប់ ហើយ! ចេញលួចម៉ូតូចំថ្ងៃស៊យ ជាប់ខ្នោះបាត់

ភ្នំពេញ: កាលពី ថ្ងៃ ទី ០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០ នាទីព្រឹក នៅត្រង់ ចំណុចគល់ស្ពានព្រែកជ្រៃ តាមផ្លូវលេខ២១៧ ហៅផ្លូវ ចម្ការដូង ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានី ភ្នំពេញ មានជនសង្ស័យ ម្នាក់ ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន ចំណែកម្នាក់ ទៀត រត់ រួច បន្ទាប់ពីលួច ម៉ូតូ បាន សម្រេច ហើយ ព្យាយាម ជិះ គេចខ្លួន ភ្លាមៗ ត្រូវ បាន ម្ចាស់ ម៉ូតូ ឃើញ ទាន់ ស្រែក ផ្អើលឆោឡោ ព្រមទាំង ដេញ តាម រហូត ជួប កម្លាំង នគរបាល កំពុង ល្បាត តាម ផ្លូវ  ឃាត់ខ្លួន បាន នោះ ចំណែកបក្ខ ពួក ដែល រត់ រួច អត់ បានដឹង ទេ ព្រោះ ពេល គេចខ្លួន នោះ ជិះ ម៉ូតូ ម្នាក់ ១ គ្រឿង ខណ:នោះ នគរបាល បាន ប្រើ ជំនាញ ឲ្យ ជន នេះទាក់ទង ហៅ និង ណាត់ជួប ដើម្បី ចាប់ខ្លួន បក្ខពួក ម្នាក់ នោះ ទៀត ។ នៅ ពេល ខ លទៅបក្ខពួក ចូល ស្រាប់តែ និយាយ ប្រាប់ បក្ខពួក ថា « អញ ត្រូវ ប៉ូលិស ចាប់ បាន ហើយ » ជា ហេតុ ធ្វើ ឲ្យ បក្ខពួករូបនោះ គេចខ្លួន ទៅ បាត់ ស្រមោល តែ ម្ដង ។

តាម ប្រភព ព័ត៌មាន បាន ឲ្យ ដឹង ថា ម្ចាស់ម៉ូតូ បាន ទុក ម៉ូតូ ១ គ្រឿង ខាងលើ នៅ ខាង មុខ ផ្ទះ ដោយ បាន ចាក់សោ រក ត្រឹមត្រូវ មិន ហ៊ាន ធ្វើ ស ប្រហែស ឡើយ បន្ទាប់ មក ក៏ បាន ចូល ទៅ ក្នុងផ្ទះ ធ្វើ ការងារ លក់ដូរ ជា ធម្មតា ។ រហូត ដល់ ពេល កើតហេតុ ស្រាប់តែ ជនសង្ស័យ ទាំង ២ នាក់ ខាងលើ ជិះ ម៉ូតូ ម៉ាក ហុងដា ឌ្រី ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១០ ពាក់ ស្លាក លេខ ភ្នំពេញ 1AB-5873 ទៅ ឈប់ នៅ មុខ ផ្ទះ របស់ គាត់ ។ បន្ទាប់ មក ជនសង្ស័យ ឈ្មោះ ខុ ម ចិន្តា បាន ចុះ ពីលើ ម៉ូតូ ដើរទៅ ធ្វើ សកម្មភាព កាច់ សោ រក ម៉ូតូ ជន រង គ្រោះ និង បក្ខពួក ដែល ជា អ្នក ឌុ ប បាន រង់ចាំ នៅ ខាងក្រៅ ។
តាម ប្រភព ព័ត៌មាន បាន បន្ត ឲ្យ ដឹង ទៀត ថា លុះ លួច បាន ហើយ ជន នេះ បាន អូស បណ្តើរ ចេញ ផុត មុខ ផ្ទះ ទើប បញ្ឆេះ ជិះ គេចខ្លួន ទៅ តាម ផ្លូវ ២១៧ ក្នុង ទិស ដៅ ពី ជើង ទៅ ត្បូង ប៉ុន្តែ ខណ:នោះ ម្ចាស់ ឃើញ ទាន់ ក៏ ស្រែក ឆោឡោ និង រត់ ដេញ តាម ពីក្រោយ ។ លុះ បាន ចម្ងាយ ប្រមាណ ២០០ ម៉ែត្រ ទើប មាន អ្នកដំណើរ តាម ផ្លូវបានឃើញ ហេតុការណ៍ នោះ បាន ជួយ ឌុ ប បុរស ម្ចាស់ ម៉ូតូ ដេញ តាម ពីក្រោយ ជនសង្ស័យ ហើយ ស្រែ កថា « ចោរ ៗ» ជាប់ មិន ដាច់ ។ ស្រប ពេល នោះ កម្លាំង នគរបាល ខណ្ឌដង្កោ កំពុង ជិះ ម៉ូតូ ល្បាត តាម ផ្លូវ ២១៧ នោះ ស្រាប់ ក៏ បាន ជួយ អន្តរាគមន៍ ដេញ តាម ឃាត់ខ្លួន ជនសង្ស័យ បាន ម្នាក់ ឈ្មោះ ខុ ម ចិន្តា នោះ នៅ ត្រង់ ចំណុច រង្វង់ មូល កួរស្រូវ ស្ថិត នៅ ភូមិ កណ្តាល សង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕

 

 

 

មតិយោបល់