ព័ត៌មានអន្តរជាតិ

លោក អឺដូហ្គាន៖ តួកគី នឹងបង្កើនការគាំទ្រផ្នែកយោធាដល់លីប៊ី ប្រសិនបើចាំបាច់

តួកគី: ប្រធានាធិបតីលោក រីស៊ីប ថាយយីប អឺដូហ្គាន បាននិយាយថា តួកគីនឹងបង្កើនការគាំទ្រផ្នែកយោធា ដល់រដ្ឋាភិបាលលីប៊ី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ប្រសិនបើចាំបាច់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

ដោយការលើកទ្បើងនេះ បានកើតទ្បើងមួយថ្ងៃ បន្ទាប់ពីសភាតួកគី បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ និងយោធា ដែលបានចុះហត្ថលេខា រវាងទីក្រុងអង់ការ៉ា និងទ្រីប៉ូលី កាលពីខែមុន។

ក្នុងសុន្ទរកថាមួយ កាលពីថ្ងៃអាទិត្យនៅភាគពាយព្យខេត្ត Kocaeli លោក អឺដូហ្គាន បានបញ្ជាក់យ៉ាងច្បាស់ថា «យើងនឹងវាយតម្លៃ សម្រាប់ការគាំទ្រផ្នែកយោធាគ្រប់ប្រភេទ ដែលរួមមានទាំងជម្រើសផ្លូវគោក សមុទ្រ និងអាកាស ប្រសិនបើចាំបាច់ ដល់រដ្ឋាភិបាលប្រទេសលីប៊ី»៕

មតិយោបល់