ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោកជំរុញឲ្យមន្ត្រីរបស់ខ្លួនផ្សព្វផ្សាយស្តីពីការចុះឈ្មោះថ្មី ក្នុងរយៈពេល៣ខែ

ភ្នំពេញៈ អភិបាលខណ្ឌទួលគោកលោក ឯក ឃុនដឿន បានជំរុញឲ្យមន្ត្រីរបស់ខ្លួនផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយមកចុះឈ្មោះថ្មី ដែលការចុះឈ្មោះបោះឆ្នោតនេះនឹងប្រើប្រាស់ក្នុងរយៈពេល៣ខែ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលគ្រប់អាយុអាចបោះឆ្នោតបានទាំងអស់គ្នា។

លោកបន្តថា នៅខណ្ឌទួលគោកមានការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន១០កន្លែង នៅតាមស្នាក់ការសង្កាត់ទាំង១០ ដោយចាប់ផ្តើមចុះឈ្មោះពីថ្ងៃទី១កញ្ញ ដល់ថ្ងៃទី២៩ វិច្ឆិកា ២០១៦ ខាងមុខនេះ។

លោកបន្តថា មន្ត្រីរបស់យើងត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងនិងមកលចុះឈ្មោះថ្មីនេះទាំងអស់គ្នា។ ការចុះឈ្មោះបោះឆ្នោតថ្មីនេះកើតចេញពីការជួយឧបត្ថមពីបរទេស។ យើងនឹងធ្វើកិច្ចការងារនេះឲ្យត្រឹមត្រូវ។ ក្នុងនាមយើងជាអាជ្ញាធរ យើងនឹងជួយសម្រួលដល់ គ.ជ.ប ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ គ្មានហិង្សា គ្មានការគម្រាមកំហែង។

តាមបញ្ជីយើងមានប្រជាពលរដ្ឋជាង១០ម៉ឺននាក់ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មីនេះ ក្នុងចំនួននេះគឺយើងស្រង់ស្ថិតិបានប្រមាណ៩០%ហើយ។

លោកបន្តថា ក្រោមការណែនាំរបស់ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានជំរុញឲ្យមន្ត្រីប៉ូលិសរៀបចំកម្លាំងចុះផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋនៅពេលយប់ដល់ខ្នងផ្ទះពិសេសអត្តសញ្ញាណប័ណ្ណតែម្តង។

លោក ឯក ឃុនដឿន បានមានប្រសាសន៍ណែនាំនិងជំរុញដូចខាងលើនេះ កាលពីព្រឹកថ្ងៃទី៣០ សីហា នៅសាលាខណ្ឌទួលគោកក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានោះលោក ឯក ឃុនដឿន ក៏បានលើកឡើងពីគម្រោងចំណាយសម្រាប់២០១៧ ក្នុងនោះចំណូល ឧបត្តមពីសាលារាជធានីភ្នំពេញមានចំនួន៥០០០លានរៀលដើម្បីអភិវឌ្ឍមូលដ្ឋាន។

សម្រាប់២០១៧ រដ្ឋបាលខណ្ឌនឹងបញ្ចូលការចំណាយលើការកាត់ខោអាវ ឲ្យមន្ត្រីនិងសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌ ចំនួន៣០លានរៀល ការជួសជុលផ្លូវ ការជួសជុលតំបូលផ្សារសាគ្គី ចំនួន១១០លានរៀល ដែលទទួលបានការគាំទ្រពីសាលាក្រុង ។ ចំណាយ ២៥០៩លានរៀលក្នុងថែទាំផ្លូវលូឆ្នាំ២០១៧ ក្នុងនោះរដ្ឋបាលខណ្ឌនឹងធ្វើការជួសជុលផ្លូវ ១៨៨ ជាង១០០០ម៉ែត្រ ផ្លូវ២២៩ , ២២២ ,១៩២ ២០៤ ,២៦៥ , ៣០៧ ,៦០៦ , ៣១១ ,២១២ ៣១១ ,១៣២។ ជួលជុលអណ្តូងលូ ១២៨ ,១៧២ ,២៣០ ,២១៧ ,២៤៥ ,២២៩ ។ ការស្តារលូ ២៣០, ១៣២ ,១៣៤ ,១៦០។ ការងារដាក់បណ្តាញលូថ្មី ផ្លូវ ២៣៩ ១៨៨ ២៥១ ជាដើម៕

ផ្សព្វផ្សាយពីការចុះឈ្មោះឆ្នោត (5)ផ្សព្វផ្សាយពីការចុះឈ្មោះឆ្នោត (1)ផ្សព្វផ្សាយពីការចុះឈ្មោះឆ្នោត (2)ផ្សព្វផ្សាយពីការចុះឈ្មោះឆ្នោត (3)ផ្សព្វផ្សាយពីការចុះឈ្មោះឆ្នោត (4)

មតិយោបល់