ព័ត៌មានជាតិ

សុំសរសើរ! ស្ត្រីបរទេសម្នាក់ ឃើញមនុស្សជួបគ្រោះថ្នាក់ចរាចរណ៍ ជួយសង្គ្រោះរហូតដឹងខ្លួនឡើងវិញ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បានបុកគ្នា បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែលជាង១រសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ភ្លាមៗនោះ អ្វីដែលគួរឲ្យកោតសរសើរ គឺមានស្ត្រីជនបរទេសម្នាក់ សង្ស័យមានជំនាញខាងសង្គ្រោះបន្ទាន់ មិនបានឈរមើលដោយភ្នែកទទេរនោះទេ បានប្រញាប់ប្រញាល់ជួយធ្វើចលនាសង្គ្រោះបឋមឲ្យស្ត្រីម្នាក់ដែលរបួសធ្ងន់សន្លប់បាត់ស្មារតី បានដឹងខ្លួនឡើងវិញផងដែរ៕

មតិយោបល់