ព័ត៌មានជាតិ

យុវជនម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែងងឹតមុខដួល បណ្ដាលឲ្យរងរបួស

ស្វាយរៀង: នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ កំពុងជិះម៉ូតូសុខៗ ស្រាប់តែងងឹតមុខដួល បណ្ដាលឲ្យរងរបួស ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចរោងភាពយន្ត ភូមិរោងបន្លែ សង្កាត់/ក្រុង/ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះ ម៉ៅ វាសនា អាយុ ២៤ឆ្នាំ មុខរបរ កម្មករោងចក្រ រស់នៅភូមិចុងព្រែក សង្កាត់/ក្រុង/ខេត្តស្វាយរៀង ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថក្រុង កំពុងជិះល្បាតចុះជួយអន្តរាគមន៍ ដឹកមកកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល៕

មតិយោបល់