ព័ត៌មានជាតិ

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៤ ទីតាំង ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញមានភាពមិនប្រក្រតី

កណ្តាល: យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន:ចំនួន ០៥ ទីតាំង នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៥ ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន:៖
– ស្ថានីយ/ដេប៉ូចំនួន ០៣ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។
– ស្ថានីយ/ដេប៉ូចំនួន ០១ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និងគុណភាព។

ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឲ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែរតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

 

មតិយោបល់