ព័ត៌មានអន្តរជាតិ

ចិន ធ្វើជាម្ចាស់ផ្ទះទទួលជួបជប៉ុន និងកូរ៉េខាងត្បួង ដើម្បីស្វែងរកដំណោះស្រាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានរៀបចំទទួលមេដឹកនាំ នៃប្រទេសជិតខាង គឺកូរ៉េខាងត្បូង និងជប៉ុន សម្រាប់កិច្ចប្រជុំផ្លូវការលើកដំបូង របស់ពួកគេ ក្នុងរយៈពេលជាងមួយឆ្នាំ កាលពីថ្ងៃអង្គារ ដើម្បីស្វែងរកការឯកភាពគ្នាលើរបៀប ដោះស្រាយបញ្ហាអាវុធជាមួយប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ការជួបជុំគ្នានៅភាគនិរតីទីក្រុងឆេនឌូ ត្រូវបានធ្វើឡើងជាមួយពេលវេលាដល់តក់ក្រហល់ ដើម្បីជៀសវាងមានភាពតានតឹង ជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលអាចនាំឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បង្កហេតុនាឱកាសបុណ្យគ្រីស្មាស់

ខណៈដែលលោក គីម បានប្ដេជ្ញាចនឹងផ្ដល់អំណោយ មិនស្គាល់អត្តសញ្ញាណមួយ ដែលអ្នកវិភាគ និងមន្រ្តីអាមេរិកជឿថា អាចជាការសាកល្បងមីស៊ីលបង្កហេតុ ប្រសិនបើក្រុងវ៉ាស៊ីនតោន មិនធ្វើសម្បទាន នៅក្នុងកិច្ចចរចានុយក្លេអ៊ែររបស់ពួកគេ នៅចុងឆ្នាំនេះ៕

មតិយោបល់