ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ទើបទ្បើងកាន់តំណែងថ្មី ជួយដោះស្រាយផ្លូវឆ្លងសិស្សសាលា នៅផ្លូវ២១៧ ផង

ភ្នំពេញៈ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ភ្នាក់ងារ Post News បានទៅអង្គុយផឹកកាហ្វេម្ដុំស្តុបស្ពានដែកចំការដូង ក៏ស្រាប់តែមានពលរដ្ឋម្នាក់ បានប្រាប់ថា ឲ្យជួយផ្ដល់ព័ត៌មានទៅលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ទើបទ្បើងកាន់តំណែងថ្មីៗនេះ សំណូមពរឲ្យលោកស្រី ជួយដោះស្រាយបញ្ហា ដែលសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យដង្កោ រៀងរាល់ម៉ោង ១០ ដែលពួកសិស្សចេញពីសាលា ត្រូវឆ្លងកាត់លើផ្លូវ ២១៧ ប៉ុន្តែដោយសារមានសួនថ្មពុះចែកទ្រូងផ្លូវ ទល់មុខសាលាពួកគាត់ ធ្វើឲ្យមានផលវិបាក សម្រាប់ការឆ្លង ទោះបីមានសមត្ថកិច្ច ដឹកដៃក៏ដោយ ពេលខ្លះសិស្សដួលរលាត់ដៃរលាត់ជើង ថែមទាំងត្រូវលើកកង់ឆ្លងពិបាកទៀត ដោយសារជំនាញធ្វើផ្លូវអាចឆ្លងបាន នៅខាងមុខឆ្ងាយពីសាលារៀន អ៊ីចឹងហើយ គាត់ចង់ឲ្យលោកស្រីអភិបាលខណ្ឌ ជួយដោះស្រាយបញ្ហាខាងលើនេះផង៕

មតិយោបល់