ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ករណីបុរសអ្នកដឹកអីវ៉ាន់អនឡាញ ត្រូវក្រុមជនសង្ស័យព្រួតវាយដល់សម្លាប់ នៅខណ្ឌសែនសុខ ពេលនេះ សមត្ថកិច្ច បង្ហាញមុខជនសង្ស័យហើយ

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ហាញមុខជនសង្ស័យ ដែលប្រើអំពើហិង្សា ព្រួតវាយបុរសម្នាក់ រហូតដល់ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ១២ និង ២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៩៨៨ ត្រង់ចំណុចក្រោយ ក្លឹបហ្គូលឡាញ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ គីម ឈុនលី ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យមានជ័យ៣ ខណ្ឌសែនសុខ មានមុខរបរអ្នកដឹកអីវ៉ាន់អនឡាញ ស្រុកកំណើតនៅភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងប្រពន្ធឈ្មោះ ជា ដាលីន ភេទស្រី អាយុ ២១ឆ្នាំ មានមុខរបរធ្វើការរោងចក្រ ស្នាក់នៅបច្ចុប្បន្ននៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។

គួររំឭកដំណើររឿងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៦ទៅ ៧នាក់ បាននាំគ្នាចូលទៅលេង ក្នុងក្លឹបហ្គូលឡាញ នៅផ្លូវ១៩៨៦ ដោយខាងភាគីម្ខាងជាជនបង្ក មានគ្នាជាង ១០ ទៅ២០នាក់ ជិះម៉ូតូជាង១០គ្រឿង មានទាំងម៉ូតូហុងដាឌ្រីម និងម៉ូតូប្រភេទអូតូ បានចូលទៅធ្វើខួបកំណើត នៅក្នុងក្លឹបដូចគ្នា ក៏ប៉ុន្តែមិនដឹងថា នៅក្នុងក្លឹបនោះ ពួកគេបានទាស់ពាក្យសម្ដីគ្នារឿងអ្វីទេ បានជាចេញមកវិញ ជនរងគ្រោះ បានបបួលមិត្តភក្ដិទៅផ្ទះ ពេលនោះស្រាប់តែលេចមុខ ជនសង្ស័យប្រហែលជា ១០ ទៅ ២០នាក់នោះ មកព្រួតវាយទៅលើជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ នៅលើផ្លូវ១៩៨៦។ ភ្លាមៗនោះ ជនរងគ្រោះ ក៏រត់ចូលទៅក្នុងផ្លូវ១៩៨៨ ត្រង់ចំណុចកើតហេតុ ក៏ត្រូវក្រុមជនសង្ស័យ ស្ទាក់ចាំវ៉ៃ។

អំទ្បុងពេលនោះ បើសិនជាភ្លាមៗ ជនរងគ្រោះ គាត់សំងំ ឬមួយរត់គេច ចេញពីកន្លែងនោះ អាចនឹងរួចខ្លួន ប៉ុន្ដែជនរងគ្រោះ បានរត់ទៅយកម៉ូតូរបស់ខ្លួន ម៉ាកហុងដា ឃ្លីក ពណ៌ស ស៊េរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HF-9045 ក៏ត្រូវក្រុមជនសង្ស័យ ព្រួតវាយនឹងដុំថ្ម បណ្តាលឲ្យបែកក្បាលហូលឈាមពេញផ្លូវ ស្លាប់ភ្លាមៗតែម្តង នៅក្រោមដើមស្វាយ ចំណែកឯខ្សែ.ករបស់ជនរងគ្រោះចំនួន មួយតម្លឹង ត្រូវបានក្រុមជនសង្ស័យដោះ យកទៅបាត់៕

មតិយោបល់