ព័ត៌មានជាតិ

Samsung Galaxy Tab 3 kids’ edition សម្រាប់​ក្មេងៗ

​ក្រុមហ៊ុន Samsung បាន​ធ្វើ​ការប្រកាស​បង្ហា​ញ​ផលិតផល​ពិសេស​ថ្មី​មួយ គឺ Galaxy Tab 3 ដែល​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស​សម្រាប់​ក្មេងៗ​។​
Samsung Galaxy Tab 3 kids’ edition ត្រូវបាន​ក្រុមហ៊ុន បញ្ចូល​នូវ​កម្មវិធី​ជាច្រើន​សម្រាប់​តែ​កុមារ​ដូចជា eBooks និង​ហ្គេម ជា​លក្ខណៈ​អប់រំ​ជា​ដើម​។ Galaxy Tab Kids បំពាក់​ដោយ​ប្រើ​ព័ន្ធ​ប្រតិបត្តិការ Dual-Core 1.2 GHz និង​អាច​ធ្វើ​ការបង្ហាញ​បាន 124 x 600​ភិ​ច​សែ​ល ហើយ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 ធ្វើឲ្យមាន​ភាពងាយស្រួល​ក្នុង​ការប្រើ​។
GALAXY_tablet_kids_montage_130827_16x9_992
​លើសពីនេះ ក៏​បំពាក់​មក​ជាមួយ​នូវ​កាមេរ៉ា​មុខក្រោយ​ដែល​អាច​ថត​បាន​យ៉ាង​ល្អ រួមបញ្ចូល​ទាំង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ដល់​ទៅ ៨ ជី​ហ្គា​បៃ និង​មាន​រន្ធ​សម្រាប់​ដោត MicroSD ដែល​អ្នក​អាច​រក្សារ​ទិន្នន័យ​បាន​បន្ថែម​ទៀត​។
​ឧបករណ៍ Tablet នេះ​ត្រូវបាន​គេ​គ្រោងទុក​សម្រាប់​លក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​នៅ​ខែ​ក្រោយ ប៉ុន្តែ​ទីបំផុត​អាច​នឹង​មាន​លក់​នៅ​ក្នុង​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក តំបន់​អឺរ៉ុប ចិន និង​ទ្វីបអាហ្វ្រិក​ផងដែរ​៕​

មតិយោបល់