ព័ត៌មានជាតិ

ទីតាំងបញ្ចាំនិងហ្គេមអនឡាញ២កន្លែង ត្រូវសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន៣៣នាក់ ក្នុងនោះក៏មានប្រើសារធាតុញៀនដែរ

កណ្ដាល:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញបាបបើកប្រតិបតិបត្តិការបង្ក្រាបទីតាំងបញ្ចាំ និងហ្គេមអនឡាញ២កន្លែង ឃាត់ខ្លួនជនសង្ស័យចំណួន៣៣នាក់ ស្ថិតក្រុងតាខ្មៅ ខេត្តកណ្ដាល​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៩។​

ម្ចាស់ទីតាំងចំនួន២កន្លែងរួមមាន៖
១/​ឈ្មោះ​ សេង​ ពិសិដ្ឋ​ ភេទ​ប្រុស​ ស្នាក់នៅ​ផ្ទះ​លេខ​២០៧​ ផ្លូវ​លេខ​១១៤​ ភូមិ​ព្រែក​សំរោង​ សង្កាត់​តា​ខ្មៅ​ ក្នុង​នោះ​ឃាត់ខ្លួន​មនុស្ស​១៦​នាក់​ស្រី​២​នាក់​ រក​ឃើញ​មនុស្ស​មាន​សារធាតុ​ញៀន​៤​នាក់​។​
វត្ថុតាងដកហូតបាន​​៖​ ម៉ូតូ​៩​គ្រឿង និង ទូរស័ព្ទ​០៧​គ្រឿង​។​
​២/ឈ្មោះ​ ហ៊ុន​ សុ​ជាតិ​ ភេទ​ប្រុស​ ស្នាក់នៅ​ផ្ទះ​លេខ​២០៧​ ផ្លូវ​លេខ​១១៤​ សង្កាត់​បឹង​កេងកង​ ខណ្ឌចម្ការមន​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​១៨​នាក់​ ស្រី​២​នាក់​ មាន​សារធាតុ​ញៀន​១៧​នាក់។
​វត្ថុ​តាងដកហូតបាន៖​ ម៉ូតូ​០២​គ្រឿង​ និង​ទូរស័ព្ទ​ដៃ​០៤​គ្រឿង​។​

​បច្ចុប្បន្ន ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់