តាកែវៈ កាលពីវេលាម៉ោង ៧ និង ០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ធ្វើសកម្មភាពដុតរោងចំបើង ថែមទាំងគម្រាមសម្លាប់ឪពុកម្ដាយទៀត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ថិតភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ ទូច សំវត្ថា ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
មូលហេតុ៖ ជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី៕



មតិយោបល់