ព័ត៌មានជាតិ

សូមជួយស៊ែរឲ្យប្ដីបានឃើញផង! ប្ដីបាត់ចេញពីផ្ទះច្រើនថ្ងៃខែ ប្រពន្ធកូនមានការព្រួយបារម្ភខ្លាំង

កណ្ដាលៈ មានករណីស្រ្តីម្នាក់ឈ្មោះ ចក់ ស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិដីឥដ្ឋក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រកាសរកប្ដីឈ្មោះ ប៉ិច ចំរើន ហៅហ៊ៀញ កើតថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៨០ ដែលបានបាត់ចេញផ្ទះដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី។

សូមបញ្ជាក់៖ បើលោកប្តីបានមើល និងដឹងដំណឹងដែលប្រពន្ធប្រកាសស្វែងរកហើយ សូមទំនាក់ទំនងទៅអ្នកផ្ទះផង
ព្រោះក្រុមគ្រួសារមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីសុវត្ថិភាព។

ចំពោះករណីនេះ ស្រ្តីជាប្រពន្ធបានដាក់ពា្យបណ្តឹងនគរបាលប៉ុស្តិ៍រួចរាល់ហើយ
បើបងប្អូន និងសមត្ថកិច្ចបានឃើញឈ្មោះខាងលើនេះ មេត្តាជួយផ្តល់ព័ត៌មានមកលេខទូរស័ព្ទ៖ 097 709 008 0/ 096 14 15/ 071 91 82 850៕

មតិយោបល់