ព័ត៌មានជាតិ

Updated៖ មន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតដួលក្រោមរថយន្ត បណ្ដាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ: កាលពីថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ
ត្រង់ចំណុចលើផ្លូវជាតិលេខ២ ភូមិទួលរការ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាក Starex ពណ៌ស ស្លាកលេខ កណ្តាល 2A-9835 អ្នកបើកបរឈ្មោះ សេង សូនិត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បើកឡានស្នាក់នៅ ផ្ទះលេខ ០៤៣ ភូមិកំពង់ថ្តុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (ឃាត់ខ្លួនយកទៅប៉ុស្តិ៍ ដើម្បីសាកសួរ)។
ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HA-0257 បើករបរដោយឈ្មោះ ហែម នី ភេទប្រុស អាយុ ៤៩ឆ្នាំ (ស្លាប់) មុខងារ អនុសេនីយ៍ឯក អង្គភាពកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវជាតិលេខ២ ភូមិទទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្កធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូ ២គ្រឿង បើកជែងគ្នា(ទិសដៅស្រប) បណ្ដាលឲ្យទាក់ដៃចង្កូតដួលចូលក្រោមឡាន និងមនុស្សស្លាប់ភ្លាមៗ ចំណែកម៉ូតូ មួយគ្រឿង បន្ថែមល្បឿនជិះគេចបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បន្តនីតិវិធី រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់