ព័ត៌មានជាតិ

ប្រើសុទ្ធតែកាំភ្លើង! សិស្សសាលាក្មេងស្ទាវមួយក្រុម ត្រូវសមត្ថកិច្ចឃាត់ខ្លួនដកហូតកាំភ្លើង១ដើម និងម៉ូតូច្រើនគ្រឿង

ភ្នំពេញ: នៅវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ១៩៥២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលសែនសុខ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ចុះឃាត់ខ្លួនយុវជនចំនួន ៦នាក់ ក្នុងបិរវេណហាងកាហ្វេ«យីហោ ៥៨»។

យុវជនចំនួន ៦នាក់រួមមាន៖
១/ឈ្មោះ តេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។
២/ឈ្មោះ ខេ មរិន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
៣/ឈ្មោះ ឆាយ ហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
៤/ឈ្មោះ អាត់ ភិនុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំអាស៊ីអាគ្នេយ៍ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
៥/ឈ្មោះ ធា រាជ្យ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្សស្នាក់នៅម្ដុំសាលារៀនសន្ធរមុខ ខណ្ឌទួលគោក។
៦/ឈ្មោះ គោល វេល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ដកហូតវត្ថុតាង៖​
-ម៉ូតូចំនួន ៧គ្រឿង
-កាំភ្លើងខ្លីបាញ់ហ្គាស ១ដើម
-ដំបងវាយបាញ់ ៤ដើម
-កាំប៉័ងតោ២
-ដាវសាមរ៉ៃ១
-ដំបងរលាស់១
-សោច្រវាក់១
-ស្លាកលេខម៉ូតូ១។

សូមបញ្ជាក់៖ គ្រាន់តែទទួលបានព័ត៌មានពីពលរដ្ឋភា្លមថា មានក្រុមក្មេងស្ទាវចំនួន ៦នាក់ ម្ដុំគ្នាក្នុងបរិវេណកើតហេតុ លោកវីរ:សេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិកាខណ្ឌសែនសុខ ដឹកនាំកម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ចុះមកធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងខាងលើ រួចបញ្ជូនខ្លួនពួកគេទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំបន្តតាមនីតិវិធី៕

មតិយោបល់