ព័ត៌មានជាតិ

ករណីជនជាតិចិនម្នាក់ធ្លាប់ពីលើសណ្ឋាគារ ស៊ីនយ៉ុងលី ជាន់ទី១២ បណ្ដាលឲ្យបែកក្បាលស្លាប់

ព្រះសីហនុៈ មានករណីជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារជាន់ទី១២ នៅវេលាម៉ោង ១២និង៣៥នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចសណ្ឋាគារ ស៊ីនយ៉ុងលី ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ WU JINNONG ភេទប្រុស អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E៩៩៨៩៨៥៤៣ ហួសសុពលភាពដល់១០-០៤-២០២៧ ។

មូលហេតុ៖ ដោយសារធ្លាក់ពីលើសណ្ឋាគារជាន់ទី១២ បន្ទប់លេខ១២៥០ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នសាកសពរក្សាទុក្ខនៅកន្លែងដដែល រង់ចាំសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិច័យ៕

មតិយោបល់