ព័ត៌មានជាតិ

ទិញថ្នាំញៀនបានហើយ មិនទាន់បានបឺតបង្ហុយផង ប៉ូលិសចាប់ជាប់២នាក់

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ ដឹកនាំដោយលោក ទូច ទី នាយប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួន រួមជាមួយថ្នាំញៀន ៤កញ្ចប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅដីវាល ក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទី១ ឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅ ភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងទី២ ឈ្មោះម៉ាត់ លីហួរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដកហូតបានថ្នាំញៀន ១កញ្ចប់ ។

តាមការសារភាពរបស់ជនសង្ស័យ ពួកគេមកទិញថ្នាំញៀនយកទៅជក់ គាប់ជួនជួបកម្លាំងប៉ូលិសឃាត់ខ្លួនតែម្តង ។

ជនសង្ស័យទាំង២នាក់ បន្ទាប់ពីចាប់ខ្លួនបាន រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ៕

មតិយោបល់